Company Profile

អំពីប្រវត្តិក្រុមហ៊ុន
សាវតា

ក្រុមហ៊ុន PTTC PERFECT TRANSLATION TEAM CAMBODIA CO.,LTD. ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ 2023 ដែលដំបូងឡើយ គឺគ្រាន់តែជាក្រុមហ៊ុនបកប្រែភាសាទូទៅមួយចំនួនតែប៉ុណ្ណោះ។ ក្រោយមកមិនយូរប៉ុន្មាន ក្រុមហ៊ុនមានការរីកចម្រើនឥតឈប់ឈរដែលនឹកស្មានមិនដល់ គឺបានប្រែក្លាយជាក្រុមហ៊ុនស្ទើរតែមានអ្វីគ្រប់យ៉ាងដែលអតិថិជនត្រូវការ ពោលគឺផ្តល់ជូននូវសេវាបកប្រែឯកសារ និងផ្ទាល់មាត់យ៉ាងទូលំទូលាយសម្រាប់គ្រប់ភាសា ដើម្បីឆ្លើយតបជាពិសេសទៅនឹងតម្រូវការនិងការចំបាច់ផ្នែកទីផ្សារជាក់ស្តែងរបស់អតិថិជនក្នុងស្រុក និងអន្តរជាតិរបស់ខ្លួន ហើយអតិថិជនទាំងនោះរួមមាន រូបវន្តបុគ្គល ក្រុមហ៊ុនសហគ្រាស ទីភ្នាក់ងារ ក្រសួង និងស្ថាប័នរដ្ឋាភិបាល ស្ថានទូតនិងស្ថានកុងសុល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងមានអតិថិជនជាច្រើនទៀតដែលមិនអាចរៀបរាប់ក្នុងនេះអស់ ថាជាទីភ្នាក់ងារបកប្រែមួយដែលមានការបញ្ជាក់ត្រាត្រឹមត្រូវសម្រាប់ប្រើប្រាស់ជាផ្លូវការទាំងនៅក្នុងស្រុក នៅថ្នាក់តំបន់ និងសកលលោក ព្រោះក្រុមហ៊ុនយើងខ្ញុំត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ និងមានអត្ថិភាពស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងមានទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ 40B ផ្លូវលេខ 662 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងហើយតាមរយៈអាសយដ្ឋាននេះ អតិថិជនអាចអញ្ជើញមកកាន់ទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយផ្ទាល់ ដើម្បីសាកសួរព័ត៌មាន ឬលើកឡើងពីកង្វល់ផ្សេងៗទាក់ទងនឹងគម្រោងដ៏មានសក្តានុពលរបស់ខ្លួន។

ដោយធ្វើការជាមួយនឹងធនធានជំនាញដ៏សំបូរបែបទាំងនៅក្នុងស្រុក និងក្រៅប្រទេស ក្រុមហ៊ុនអាចធ្វើការធានាចំពោះអតិថិជនសក្តានុពលរបស់ខ្លួនថា ក្រុមហ៊ុនមានសមត្ថភាពខ្ពស់អាចបកប្រែឯកសារជាច្រើនបានយ៉ាងល្អ មិនថាភាសាអ្វី វិស័យអ្វី និងទម្រង់អ្វីនោះទេដែលអតិថិជនដាក់ជូនក្រុមហ៊ុនឪ្យធ្វើ ដោយផ្អែកលើបទពិសោធន៍កន្លងមកដែលក្រុមហ៊ុនធ្វើបានដូចគ្នាទៅនឹងការធានាជូនអតិថិជនពីសំណាក់ក្រុមហ៊ុនដដែលពីខាងដើមដែរ ដោយពួកគេសម្រេចទទួលបានលទ្ធផលគួរជាទីពេញចិត្តបំផុត និងសេចក្តីរីករាយយ៉ាងខ្លាំង។  ប្រសិនបើលោកអ្នកមានគម្រោងត្រូវបកប្រែពាក់ព័ន្ធនឹងការបកប្រែមួយភាសាឬច្រើនជាងមួយភាសា ហើយលោកអ្នកចង់ជ្រាបច្បាស់អំពីតម្លៃសេវា និងពេលវេលាជាមុនថាតើវាសមស្របទៅនឹងគម្រោងថវិការបស់លោកអ្នក ក៏ដូចជាពេលវេលាដែលចង់បានដែរឬទេដើម្បីឪ្យលោកអ្នកធ្វើការសម្រេចចិត្តលើគម្រោងបកប្រែរបស់លោកអ្នក ដូច្នះ លោកអ្នកត្រូវបានលើកទឹកចិត្តឪ្យចែករំលែកគម្រោងបកប្រែរបស់លោកអ្នកជាមួយយើងខ្ញុំ ដើម្បីទទួលបានសម្រង់តម្លៃសម្រាប់គម្រោងបកប្រែរបស់លោកអ្នកយ៉ាងទាន់ពេលវេលា។ ទោះបីយ៉ាងណា តម្លៃដែលគិតគឺផ្សេងៗគ្នាអាស្រ័យលើភាសា។ ហេតុដូច្នេះ វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេដែលយើងមានសមត្ថភាពធ្វើការបកប្រែប្រកបដោយជំនាញវិជ្ជាជីវៈលើភាសាជាច្រើនលើសពីដៃគូប្រកួតប្រជែងរបស់យើង ហើយការបកប្រែនីមួយៗរបស់ពួកយើង សុទ្ធតែធានាបាននូវការពេញចិត្ត 100% ។

បេសកកម្ម

ដើម្បីទទួលបានផលិតផលបកប្រែល្អបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ក្រុមហ៊ុន PTTC PERFECT TRANSLATION TEAM CAMBODIA CO., LTD. ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនីតិវិធីនៃការបកប្រែ ០3 ដំណាក់កាល គឺ 1. ការធ្វើពង្រាង/បកប្រែ 2. ការពិនិត្យកែសម្រួល និង 3. ការផ្ទៀងផ្ទាត់ឡើងវិញ។

1. ការធ្វើពង្រាង/ការបកប្រែ មានន័យថា ការប្រែសម្រាយអត្ថបទពីភាសាជាក់លាក់ណាមួយទៅភាសាមួយទៀត។ នេះគឺជាការបញ្ជូនព័ត៌មានយ៉ាងត្រឹមត្រូវពីឯកសារដើមទៅជាឯកសារគោលដៅ។
2. ជាក់ស្តែងណាស់ នៅពេលយើងនិយាយអំពីការពិនិត្យកែសម្រួលក្នុងវិស័យបកប្រែ យើងសំដៅទៅលើការពិនិត្យឡើងវិញនូវអ្វីដែលបានធ្វើរួចហើយនៅក្នុងដំណាក់កាលមុន។ យើងពិនិត្យមើលសំណៅបកប្រែចេញពីអត្ថបទដើម។
3. នៅដំណាក់កាលចុងក្រោយនេះ យើងដឹងថាដំណាក់កាលធ្វើពង្រាង/បកប្រែ និងពិនិត្យកែសម្រួលអត្ថបទបានបញ្ចប់រួចរាល់ ដូច្នេះនៅក្នុងដំណាក់កាលផ្ទៀងផ្ទាត់ឡើងវិញ ឬកែតម្រូវ យើងមិនចាំបាច់យោងទៅអត្ថបទដើមនោះទេ។ ការពិនិត្យឡើងវិញចុងក្រោយនេះផ្តោតជាសំខាន់លើការសន្និដ្ឋានថាតើអត្ថបទដែលបានបកប្រែមានលក្ខណៈដូចដើម និងអានទៅយ៉ាងរលូនដែរឬអត់ជាភាសាគោលដៅ។
ក្រុមហ៊ុន PTTC PERFECT TRANSLATION TEAM CAMBODIA CO., LTD. ផ្តល់សេវាបកប្រែជាច្រើនភាសា និងគ្រប់មុខជំនាញទាំងអស់។ មិនថាភាសារបស់លោកអ្នកជាប្រភេទភាសាទូទៅ ឬកម្រខ្លាំងយ៉ាងណាក៏ដោយ ក៏យើងផ្តល់សេវាស្របតាមតម្រូវការដោយមានជំនួយពីអ្នកបកប្រែភាសាជនជាតិដើម។

ចក្ខុវិស័យ

ជាមួយនឹងសេវាបកប្រែប្រកបដោយជំនាញវិជ្ជាជីវៈ យើងមានគោលបំណងបំបែករបាំងផ្នែកភាសា និងកសាងស្ពានសម្រាប់តភ្ជាប់ជាមួយបណ្តាប្រទេស និងវប្បធម៌ខុសៗគ្នា។ គោលដៅជាអវសានរបស់យើង គឺជួយលើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងចំណេះដឹងរវាងប្រជាជន ប្រទេស និងវប្បធម៌ផ្សេងៗនៅកម្រិតពិភពលោក។

គុណតម្លៃ

ទាំងនេះគឺជាគុណតម្លៃដែលយើងជឿជាក់៖
ឧត្តមភាព៖ ចំពោះយើង យើងធ្វើការឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានជាប្រចាំថ្ងៃ ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវសេវា ល្អបំផុតតាមអាចធ្វើបាន។
ការប្តេជ្ញាចិត្ត៖ ចំពោះយើងមិនមានអ្វីផ្សេងក្រៅពីការបកប្រែប្រកបដោយគុណភាពល្អបំផុតនោះទេ ទើបជាប្រការដ៏សំខាន់បំផុត។ ដូច្នេះ យើងមានការតាំងចិត្ត និងការប្តេជ្ញាខ្ពស់បំផុត ដើម្បីសម្រេចបាននូវគោលដៅរបស់យើង។
សុចរិតភាព៖ យើងជឿជាក់លើក្រមសីលធម៌អាជីវកម្ម និងក្រមសីលធម៌អ្នកបកប្រែប្រកបដោយវិជ្ជាជីវៈ ហើយប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង។
ភាពជោគជ័យ៖ សេវាបកប្រែរបស់យើងបំបែករបាំងផ្នែកភាសា ដើម្បីជួយអតិថិជនរបស់យើងឱ្យទទួលបានភាពជោគជ័យ ដែលនេះជាគោលដៅតែមួយរបស់យើងផងដែរ។
ការអប់រំ៖ ជាការពិត យើងដឹងច្បាស់ និងជឿជាក់យ៉ាងពិតប្រាកដលើការសិក្សាពេញមួយជីវិត ព្រោះវាធ្វើឱ្យយើងដើរស្របតាមពេលវេលា និន្នាការ និងបច្ចេកវិទ្យាចុងក្រោយបំផុតទាំងអស់ដែលមាននៅក្នុងពិភពនៃវិស័យបកប្រែ ដើម្បីបម្រើអតិថិជនរបស់យើងតាមវិធីល្អបំផុត។
ការងារជាក្រុម៖ ការងារជាក្រុមប្រកបដោយប្រសិទ្ធភាព គឺជាវិធីតែមួយគត់ដែលយើងគិតគូរដើម្បីបម្រើអតិថិជនរបស់យើងបានល្អបំផុត និងផ្តល់សេវាល្អបំផុតតាមវិធីដែលមានប្រសិទ្ធភាពបំផុត បើនិយាយអំពីការសន្សំពេលវេលា និងលក្ខណៈឯកសណ្ឋានភាព។
ភាពជឿជាក់៖ លោកអ្នកអាចពឹងពាក់លើពួកយើងទាំងស្រុង ក្នុងការដោះស្រាយគម្រោងជូនលោកអ្នក។ យើងនឹងធ្វើវាប្រកបដោយការទទួលខុសត្រូវ និងរក្សាការសម្ងាត់បំផុត។
ក្តីស្រឡាញ់៖ លោកអ្នកនឹងឃើញដោយផ្ទាល់ភ្នែកថាតើយើងពិតជាស្រឡាញ់ចូលចិត្តភាសាច្រើនកម្រិតណា ហើយដែលស្តែងឱ្យឃើញយ៉ាងច្បាស់តាមរយៈការងារដែលយើងធ្វើប្រកបដោយគុណភាព ប្រសិនបើយើងទទួលបានសិទ្ធិឱ្យដោះស្រាយកិច្ចការរបស់លោកអ្នក!
ភាពទៀងត្រង់៖ យើងសន្យាធ្វើឱ្យបានល្អបំផុត និងផ្តល់នូវអ្វីដែលល្អបំផុត ហើយយើងមានភាពបើកចំហ ស្មោះត្រង់ និងតម្លាភាព។
ធនធានមនុស្ស៖ ផលិតផល និងសេវារបស់យើងមិនមែនកើតឡើងដោយចៃដន្យនោះទេ មានន័យថា វាអនុវត្តតាមការងាររបស់យើងដោយផ្ទាល់។
ភាពអាចសម្របបាន៖ សេវារបស់យើងមានភាពបត់បែនស្របតាមសេចក្តីត្រូវការ និងតម្រូវការជាក់ស្តែងរបស់អតិថិជនយើង។

ខាងក្រោមនេះ គឺជាបញ្ជីអតិថិជនស្នូលមួយចំនួនរបស់យើងគិតរហូតមកទល់បច្ចប្បន្ន៖
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា
អង្គការ CRS
អង្គការ PSI
អង្គការ KHANA
អង្គការ GRET
អង្គការ HelpAge International
អង្គការ CARE CAMBODIA
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ('CCHR')
មូលនិធិបង្ការរបួសអាស៊ី (AIPF)
អង្គការភូមិកុមារ SOS អន្តរជាតិ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia Organization) 
អង្គការសេរីភាពកម្ពុជាអូស្ត្រាលី AusCam
អង្គការ FREE THE BEARS
អង្គការ ActionAid
ក្រុមហ៊ុន TOTAL
ក្រុមហ៊ុន CominKhmer
ក្រុមហ៊ុន BRANCH OF VINCI CONSTRUCTION GRANDS PROJETS S.A.S
ក្រុមហ៊ុន V E (CAMBODIA) LTD
ក្រុមហ៊ុន ADVANTAGE PROPERTY SERVICES CO., LTD.
ក្រុមហ៊ុនធានារ៉ាប់រង ETIQA GENERAL INSURANCE(CAMBODIA) PLC.
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia
ក្រុមហ៊ុន CAMBODIAN ENERGY LIMITED
ក្រុមហ៊ុន OMURA INDUSTRIES CO., LTD.
ក្រុមហ៊ុន SOLID TECHNOLOGY (CAMBODIA) CO., LTD.
ក្រុមហ៊ុន VATTANAC GOLF RESORT Co., LTD.
ក្រុមហ៊ុន MENGLY J. QUACH EDUCATION PLC
សាលាអន្តរជាតិ LEARNING JUNGLE
សាលាអន្តរជាតិ HOME OF ENGLISH
សាលាអន្តរជាតិ NORTHBRIDGE 
ក្រុមហ៊ុន CHINA DUTY FREE GROUP (CAMBODIA) CO., LTD.
ក្រុមហ៊ុន TIPCO ASPHALT (CAMBODIA) LIMITED.
ក្រុមហ៊ុន D-CON COOPERATION CO., LTD.
ក្រុមហ៊ុន OMURA CERATEC (CAMBODIA) LIMITED
ក្រុមហ៊ុន OXYGEN ADVERTISING COMPANY LIMITED
ក្រុមហ៊ុន LIANFA HENGYU (CAMBODIA) GARMENT CO., LTD.
ក្រុមហ៊ុន LRN CO., LTD.
ក្រុមហ៊ុន BACKYARD CAFÉ CO., LTD.
ក្រុមហ៊ុន L.M.M DISTRIBUTION CO., LTD.
ក្រុមហ៊ុន T F MOTORS (CAMBODIA) Co., Ltd.
ក្រុមហ៊ុន 56B-LINK SUPPLY CHAIN MANAGEMENT CO., LTD.
ក្រុមហ៊ុន AIRASIA (CAMBODIA) CO., LTD.
ក្រុមហ៊ុន ANGKOR RESEARCH
ក្រុមហ៊ុន KNIGHT FRANK
ក្រុមហ៊ុនមេធាវីកម្ពុជា
ក្រុមហ៊ុនមេធាវី Mar & Associates
ក្រុមមេធាវី VISHNU
ការិយាល័យមេធាវី Sithisak
ក្រុមហ៊ុនមេធាវី CIA
ធនាគារ KRUNG THAI BANK Plc. សាខាភ្នំពេញ
ធនាគារ MAY BANK
ធនាគារ SBI LY HOUR BANK PLC
ធនាគារ Prince 
ធនាគារ BRED (CAMBODIA) PLC.
ធនាគារភ្នំពេញពាណិជ្ជ ម.ក
ធនាគារ ALPHA COMMERCIAL BANK PLC
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ CHAMROEUN MICROFINANCE PLC
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ CORICH MICROFINANCE PLC 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ SEREY OUDOM MICROFINANCE PLC
ក្រុមហ៊ុន Totalenergies Marketing (Cambodia) Co., Ltd
មន្ទីរពេទ្យអន្តរជាតិ Orienda
ក្រុមហ៊ុន MGHKH Healthcare Co., Ltd.
ក្រុមហ៊ុន CHIP MONG RETAIL CO., LTD.
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
ក្រុមហ៊ុន DARA Insurance PLC.
ក្រុមហ៊ុន ACTIONAID INTERNATIONAL CAMBODIA (AAIC)
ក្រុមហ៊ុន AMARY Co., Ltd.
ក្រុមហ៊ុន OMURA CO., LTD.
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន
ក្រុមហ៊ុន ADVERTISING COMPANY LIMITED
ក្រុមហ៊ុន FINE FLOORING (CAMBODIA) CO., LTD.
ក្រុមហ៊ុន FUXIN STEEL BUILDINGS CO., LTD.
ក្រុមហ៊ុន UA UNIVERSAL ALIANCE CO., LTD.
ក្រុមហ៊ុន FORVAL (CAMBODIA) Co., Ltd.
ក្រុមហ៊ុន Phnom Penh Derivative Exchange Plc
ក្រុមហ៊ុន SHEICO (PHNOM PENH) CO., LTD.
ក្រុមហ៊ុន WPL (CAMBODIA) COMPAYNY LIMITED
ក្រុមហ៊ុន KIM MEX CONSTRUCTION & INVESTMENT Co., Ltd
អង្គការ NGO EDUCATION PARTNERSHIP
ក្រុមហ៊ុន Expertise Frence 
ក្រុមហ៊ុន TK ELEVATOR (CAMBODIA) CO., LTD.
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
អង្គការ WILD EARTH ALLIES (WEA)
ក្រុមហ៊ុន HUSK VENTURES (CAMBODIA) CO., LTD.
ក្រុមហ៊ុន POLESTAR (CAMBODIA) GARMENT CO., LTD.
ក្រុមហ៊ុន REDBUS (CAMBODIA) CO.,LTD
ក្រុមហ៊ុន SAKAM SECURITY
ក្រុមហ៊ុន THE PENINSULA
សាលាអន្តរជាតិ Zhong Ying